កម្មវិធីប្រើប្រាស់របស់ទូរស័ព្ទ

តើខ្ញុំអាចចាប់ផ្តើមរៀននៅលើស្មាតហ្វូនឬថេបប្លេតបានដោយរបៀបណា?

For help with downloading the mobile app, see:

Get it on Google Play Download on the App Store
ខ្ញុំមិនអាចស្តាប់ឮសំលេងនៅពេលប្រើប្រាស់នៅលើទូរស័ព្ទដៃ
បិទម៉ូដស្ងាត់
ក្នុងម៉ូដស្ងាត់ ជាទូទៅ ឧបករណ៍ចល័តរបស់អ្នកនឹងមិនលេងអូឌីយ៉ូតាមឧបករណ៍បំពងសំឡេងទេ។ អ្នកអាចឮអូឌីយ៉ូដោយភ្ជាប់កាស ឬបិទម៉ូដស្ងាត់។

ការដំឡើងកម្រិតសំឡេង
ប្រសិនបើអ្នកមិនអាចឮអ្វីបន្ទាប់ពីបិទម៉ូដស្ងាត់ កម្រិតសំឡេងមេឌៀរបស់អ្នកប្រហែលជាតិចពេក។ ចុចប៊ូតុងលេង ដើម្បីឲ្យអូឌីយ៉ូលេង ហើយលៃតម្រូវកម្រិតសំឡេងឡើងឲ្យសមល្មមភ្លាមៗ។
[iOS] នៅលើកម្មវិធីចល័ត ខ្ញុំមិនអាចស្រូតឆ្លងកាត់ដំណាក់កាលថតបានទេ។
បើក "ការកំណត់" iOS និងប្រាកដថាកម្មវិធី Learn English Now មានការអនុញ្ញាតដើម្បីចូលប្រើម៉ៃក្រូហ្វូនរបស់អ្នក។ (ចុច "ការកំណត់" និងបន្ទាប់មក "ឯកជនភាព" ហើយ "ម៉ៃក្រូហ្វូន" និងកំណត់ "Learn English Now" ទៅជា បើក)។
នៅលើកម្មវិធីទូរស័ព្ទ, ខ្ញុំទាញយកមេរៀនបាន
សូមបិទកម្មវិធីនេះទាំងស្រុង។ នៅពេលអ្នកមានការភ្ជាប់អ៊ីនធឺណិតនឹងនរមួយ​ សូមបើកកម្មវិធីនេះម្តងទៀត ហើយសាកល្បងទាញយកមេរៀននេះឡើងវិញ។
  • នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS សូមចុចពីរដងលើប៊ូតុង Home ដើម្បីមើលកម្មវិធីនានាដែលបានបើករបស់អ្នក។ អូសទៅស្តាំឬឆ្វេងដើម្បីរកមើលកម្មវិធីនេះ។ អូសឡើងលើនៅលើកម្មវិធីនេះដើម្បីបិទវា
  • នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android, នីតិវិធីគឺមិនដូចគ្នាទេជាមួយទូរស័ព្ទឬកំណែខុសៗគ្នា។ សូមសាកល្បង:ចុចស្រាលៗលើរូបមីនុយពហុកិច្ចការដែលស្ថិតនៅពីក្រោមផ្នែកខាងស្តាំក្រោមគេនៃរបាររុករក ហើយអូសកម្មវិធីនេះទៅឆ្វេងឬស្តាំដើម្បីបិទវា
ម្យ៉ាងវិញទៀត សូមប្រាកដថាអ្នកមានទំហំគ្រប់គ្រាន់នៅក្នុងទូរស័ព្ទរបស់អ្នកដើម្បីទាញយកមេរៀន
នៅក្នុងប្រព័ន្ធប្រតិបត្តិការ Android សូមធ្វើបច្ចុប្បន្នភាពកម្មវិធី 'Android System WebView' ផងដែរ។
ខ្ញុំរៀននៅលើទូរស័ព្ទដៃ, ប៉ុន្តែវាមិនបង្ហាញពីរបាយការណ៍ការសិក្សារបស់ខ្ញុំ
ប្រសិនបើអ្នកសិក្សាដោយគ្មានអ៊ីនធឺណិត (ដោយប្រើមេរៀនដែលបានទាញយក និងគ្មានការភ្ជាប់អ៊ីនធឺណិត) ទិន្នន័យសិក្សារបស់អ្នកមិនត្រូវបានផ្ញើទៅមាស៊ីនបម្រើរបស់ពួកយើងទេ ហើយក៏នឹងមិនបង្ហាះក្នុងរបាយការណ៍សិក្សារបស់អ្នកដែរ។ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យសិក្សារបស់អ្នក ភ្ជាប់អ៊ីនធឺណិតទៅឧបករណ៍ចល័តរបស់អ្នក បើកកម្មវិធី ហើយចុចសញ្ញព្រួញមូលនៅខាងលើស្ដាំនៃអេក្រង់មេរៀន។ ទិន្នន័យសិក្សារបស់អ្នកនឹងត្រូវបានធ្វើបច្ចុប្បន្នភាព និងបង្ហាញក្នុងរបាយការណ៍សិក្សារបស់អ្នក។
ខ្ញុំបានសិក្សានៅលើកុំព្យូទ័រ ប៉ុន្តែការសិក្សានេះមិនបង្ហាញក្នុងកម្មវធីនៅលើឧបករណ៍ចល័តរបស់ខ្ញុំទេ។
ត្រូវប្រាកដថាឧបករណ៍ចល័តរបស់អ្នកបានភ្ជាប់អ៊ីនធឺណិត។ បើកកម្មវីធី ហើយចុចសញ្ញាព្រួញមូលនៅខាងលើស្ដាំនៃបញ្ជីមេរៀន។
ប្រសិនបើទិន្នន័យសិក្សារបស់អ្នកនៅតែមិនបង្ហាញបានត្រឹមត្រូវ ចេញពីកម្មវីធី ហើយចូលមកម្ដងទៀត។
ខ្ញុំនៅតែមានបញ្ហាបន្ទាប់ពីពិនិត្យតាមសំណួរដែលសួរញឹកញាប់នៅទីនេះ។
ក្រុមជំនួយរបស់យើងនឹងជួយ។ សូមធ្វើតាមជំហានខាងក្រោមទាំងនេះ ដើម្បីរាយការណ៍ពីបញ្ហានេះ:

  1. បើកកម្មវិធីនេះ
  2. នៅលើអេក្រង់ដែលជាទីបញ្ហាកំពុងកើតឡើង សូមរលាក់ឧបករណ៍ចល័តរបស់អ្នកចុះឡើង
  3. ចុចស្រាលៗលើ 'អូខេ' ដែលស្ថិតនៅខាងក្រោមសារ 'រលាក់ដើម្បីរាយការណ៍ពីបញ្ហា'
  4. នៅក្នុងទំព័រ 'ព័ត៌មានវិនិច្ឆ័យ'​ សូមចុចស្រាលៗលើប្រអប់ 'ពិពណ៌នា'។ វាយបញ្ចូលឈ្មោះរបស់អ្នក អាសយដ្ឋានអ៊ីម៉េលដែលត្រូវបានចុះឈ្មោះ និងព័ត៌មានលម្អិតនៃបញ្ហានេះ (ឧទាហរណ៍៖ 'ខ្ញុំមិនអាចចូលទៅប្រើប្រាស់!').
  5. ចុចលើ 'បញ្ជូនព័ត៌មាន'.